ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, May 11, 2023

ទីបំផុត កីឡាករកម្ពុជា ឈុន ប៊ុនថន ធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តហើយ

អ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជាជម្រើសជាតិ ឈុន ប៊ុនថន បានចូលរួមប្រកួតវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ហើយកីឡាកររូបនេះធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តរបស់គេដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

កីឡាករកម្ពុជាដែលជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។

កីឡាករ ឈុន ប៊ុនថន ប្រើថេរៈវេលា ០១:៥២:១៧០ ក្នុងការប្រកួតរត់ចម្ងាយ ៨០០ម៉ែត្រនេះ ដោយនាំមុខគេស្ថិតនៅលេខរៀងទីមួយ ហើយតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដែលប្រើថេរៈវេលា ០១:៥៣:០៨០ និងលេខរៀងបន្ទាប់គឺកីឡាករហ្វីលីពីន Mariano Reduban Masano ដែលប្រើថេរៈវេលា ០១:៥៣:៣៣០។

កាលពីព្រឹកថ្ងៃទី១០ ខែឧសភា កីឡាករឆ្នើមរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា រូបគេប្តេជ្ញាចិត្ត និងសង្ឃឹមថានឹងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ ហើយគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះជូនជាតិ។

តាមការបញ្ជាក់របស់កីឡាករ ឈុន ប៊ុនថន បានឱ្យដឹងថា កីឡារត់ចម្ងាយ ៨០០ម៉ែត្រនេះជាវិញ្ញាសារមួយពិបាកជាងគេក្នុងវិញ្ញាសាររត់ចម្ងាយទាំងអស់ ដោយសារមានកីឡាករខ្លាំងៗច្រើនចូលរួម។ កីឡាកររូបនោះបានបន្ថែមថា ដោយហេតុនេះហើយទើបវិញ្ញាសារនេះត្រូវបែងចែកជា ២ក្រុមសម្រាប់ការប្រកួតជម្រុះដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕ដោយ៖dara

0 Reviews:

Post a Comment