ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, April 18, 2023

អភិបាលរាជធានី ជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តការងារឱ្យបានល្អ ក្នុងពិធីបុណ្យកាត់ឫសសីមាក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ

អ្នកទស្សនា: Views

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរីមានរយៈ ពេល៣យប់៤ថ្ងៃ ដោយចាប់ ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសា ។

   ពិធីបុណ្យនេះ សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ណង់ខ្ពស់ក្នុងពិធីកាត់ឫសសីមានិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី ។

  ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ   ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។

  ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៣នេះ ឯកឧត្ដមឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញចុះ ពិនិត្យទីតាំងប្រារព្ធពិធី នៅទីតាំងរៀបចំវេទិកាគណ:អធិបតី   ព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ ឯកឧត្ដមឃួងស្រេង  បានជំរុញក្រុម ការងារគ្រប់ផ្នែកអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យបានល្អ លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

  នៅក្នុងពិធីបុណ្យ៣យប់៤ ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនិកជនបានមើលកម្សាន្ត   ក្នុងនោះមានក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីផងដែរ ។ដូច្នេះទេ ឯកឧត្ដមជំរុញឲ្យមានការរៀបចំឲ្យបានល្អប្រសើរ។

  សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃទី២៤ខែមេសាសម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត

ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញកាត់ឫសីមា  ដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕





0 Reviews:

Post a Comment