ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, April 13, 2023

ក្រសួងព័ត៌មាន ជូនដំណឹងពីការកំណត់ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម

អ្នកទស្សនា: Views



(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានចេញលិខិតផ្ញើជូនម្ចាស់ស្ថានីយទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ស្ដីពីការកំណត់ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

ក្នុងលិខិត បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនឹងបើកពិធីប្រកួតជាផ្លូវការ នៅថ្ងៃទី០៥ -១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងបើកការប្រកួតជាផ្លូវការ នៅថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មាធិការជាតិ CAMSOC អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សាយពាណិជ្ជកម្មតាមការកំណត់ដូចខាងក្រោម៖

១៖ ចំពោះកីឡា២១ ប្រភេទដែលគណៈកម្មាធិការជាតិ CAMSO ប្រគល់ជូនទូរទស្សន៍ក្នុងស្រុកផលិត អាចរកការឧបត្ថម្ភ (Sponsor) កម្មវិធីផ្សាយដោយសេរី ទោះបីជាក្រុមហ៊ុនឧបត្ថម្ភនោះប្រកួតប្រជែង(Competitors) ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-AEAN Para Games ក៏ដោយ។

២៖ ចំពោះកីឡា១៦ប្រភេទដែលផលិតដោយក្រុមហ៊ុនបរទេស (CSTV-SGTV) ទូរទស្សន៍ក្នុងស្រុក ទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ដោយសេរី និងអាចរក Sponsors ចាក់ផ្សាយបានគ្រប់ពេលនៅម៉ោងសម្រាក៕

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងព័ត៌មាន៖



0 Reviews:

Post a Comment