ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, September 28, 2022

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុកសាមគ្គីមានជ័យ

អ្នកទស្សនា: Views



 កំពង់ឆ្នាំង: ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅថ្ងៃ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង មានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមវត្តមានលោក ស៊្រន សមឬទ្ធី អភិបាលរងខេត្ដកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីតំណាងអង្គការដៃគូ ជាច្រើននាក់ផងដែរ ។

លោក ឈួន ចាន់ណា អភិបាលស្តីទីស្រុកសាមគ្គីមានជ័យ បានមានមតិស្វាគមន៍ដល់អង្គសិក្ខាសាលា និងរបាយការណ៍អំពីការអនុវត្ដកន្លងមករបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ ។ វគ្គសិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងធ្វើការពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅដោយមានការវិភាគគ្រប់ជ្រុងជ្រោយ តាមតារាងនៅក្នុងសកម្មភាពនីមួយៗ និងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់យោបល់ ប្រើប្រាស់ថវិកាវិនិយោគឱ្យចំគោលដៅនូវគម្រោងអាទិភាព ឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើន។

លោក ស៊្រន សមឫទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា ការបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ រៀបចំឡើងក្នុងគោលបំណង៖

- បង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគនានារបស់ស្រុក និងឃុំ ដែលពុំមានមូលនិធិអនុវត្ដន៍ ។

- ពង្រឹងកិច្ចសហការការងាររដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា។

- សម្របសម្រួល និងបន្ស៊ីគ្នា÷

•គម្រោងសកម្មភាពវិនិយោគស្រុក និងឃុំ ។

• គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ ។

• គម្រោងសកម្មភាពវិនិយោគស្រុក និងមន្ទីរវិស័យ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា ។

• គម្រោងសកម្មភាពវិនិយោគឃុំ និងមន្ទីរវិស័យ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា។

លោក ស៊្រន សមឫទ្ធី បានបន្តថា ការអភិវឌ្ឍ និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព ។

លោកអភិបាលរងខេត្តបានបន្ថែមថា អនុលោមតាមច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្ដីពីការគ្រប់រដ្ឋបាលឃុំ សង្កាត់ បានកំណត់ នៃអាណត្តិក្រុមប្រឹក្សានីមួយៗ ដោយរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ត្រូវធ្វើបច្ចប្បន្ន ភាពជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំកម្មវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផ្តោតលើតម្រូវការអភិវឌ្ឍន៏ ភូមិ ឃុំ ស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យមានការរីកចម្រើនថែមទៀត ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ ៖ Dara

0 Reviews:

Post a Comment