ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, August 16, 2022

ឯកឧត្តម គួច ចំរើន អញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៅឃុំកំពេញ

អ្នកទស្សនា: Views



 ព្រះសីហនុ : ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅថ្ងៃ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅតាមឃុំ -សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដើម្បីផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តព្រះសីហនុ។

យន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាល ឃុំ-សង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំ-ចៅសង្កាត់ ដោយមានស្មៀនឃុំ-សង្កាត់ជាសេនាធិការ ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពឆាប់រហ័ស លឿន ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment