ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, July 27, 2022

អាជ្ញាធរខេត្តស្វាយរៀង ណែនាំមន្ត្រីមូលដ្ឋាន មិនត្រូវអនុញ្ញាតជាដាច់ខាត រាល់ការសាងសង់សំណង់ និងការពុះដីឡូតិ៍ ដែលគ្មានច្បាប់

អ្នកទស្សនា: Views

 


(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ត្រូវពិនិត្យ និងមិនត្រូវអនុញ្ញាតជាដាច់ខាតរាល់ការសាងសំណង់ផ្សេងៗ និងការពុះដីឡូតិ៍គ្រប់រូបភាព ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការណែនាំបែបនេះ របស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី
រាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ 
 *១៖ បន្តយកចិត្តទុកដាក់លើបញ្ហាភូមិ ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។ 

 *២៖ មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឱ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ *៣៖ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញដូសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា *៤៖ អាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុក ពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន៕

 


0 Reviews:

Post a Comment