ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, July 29, 2022

ការប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធនៅភូមិសំរោងសែន និង ភូមិប៉ប្រក ឃុំសំរោងសែន

អ្នកទស្សនា: Views



កំពង់ឆ្នាំង ៖ ភូមិប៉ប្រក និងភូមិសំរោងសែន ស្ថិតនៅឃុំសំរោងសែន ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសជាផ្លូវការ ធ្វើការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធ បន្ទាប់ពីត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសកាត់ឆ្វៀល ក្នុងភូមិសាស្រ្តនេះចេញពីដីតំបន់បី ។
ការប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកសាន់យូ អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក លី សុភា ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និង ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ ។

លោកលី សុភា ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និង ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត មួយសម្រាប់ភូមិសាស្រ្តនៅក្នុងស្រុកកំពង់លែង ដែលពុំធ្លាប់មានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ នាពេលនេះបានប្រកាសជាផ្លូវការជាតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធ ក្រោយពីប្រមុខរាជរដ្ឋាភិបាលដែលបានកាត់ឆ្វៀលចេញពីតំបន់បី ហើយធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ។ ការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធនាពេលនេះ ដើម្បីធានានូវភាពត្រឹមត្រូវនិងច្បាស់លាស់ ចំពោះប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងតំបន់ប្រកាសវិនិច្ឆ័យទាំង២ភូមិ ត្រូវភ្ជាប់មកនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម ដើម្បីចូលរួមសហការជាមួយមន្ត្រីជំនាញអនុវត្តកម្មវិធីដីធ្លីរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តដើម្បីឱ្យដំណើរការវាស់វែងបានឆាប់រហ័ស។

លោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំដែងនូវអំណរគុណដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា ដែលបានធ្វើការកាត់ឆ្វៀលដីតំបន់៣ ផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យទទួលបានដីកម្មសិទ្ធិស្របច្បាប់ ។

លោកបានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លី ដែលមានលក្ខណ:ជាប្រព័ន្ធ នាពេលនេះ គឺជាយន្តការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្តេចឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងការគិតគូរផ្តល់ជូនប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឱ្យមានសិទ្ធិលើកាគ្រប់គ្រងដីធ្លីផ្ទាល់ស្របតាមច្បាប់ ។ ដូចនេះក្នុងដំណាក់កាលនេះ បងប្អូនប្រជាពលរដ្ឋត្រូវតែសហការឱ្យបានជិតស្និទ្ធ ជាមួយនឹងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ទិន្ន័យ ក្បាលដី សម្រាប់ធ្វើការចុះបញ្ជីឱ្យមានលក្ខណ:ត្រឹមត្រូវស្របនិងច្បាប់ ។

ប្រជាពលរដ្ឋដែលរស់នៅភូមិប៉ប្រក និង ភូមិសំរោងសែន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ប្រទានកម្មជូនដល់ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ ឱ្យមានសិទ្ធិកាន់កាប់ គ្រប់គ្រងដោយស្របច្បាប់ ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិភាល ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់បី និង ការកែសម្រួលផ្ទៃដីតំបន់បី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសំរោងសែន បានធ្វើការកាត់ឆ្វៀលផ្ទៃដី១៨ហិកតា ២៩សង់ទីអា ស្ថិតនៅក្នុងភូមិសំរោងសែន និង ភូមិប៉ប្រក ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ៥១៦គ្រួសា៕
 



0 Reviews:

Post a Comment