ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ពេលវេលា និងស្មារតីដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមពីកម្លាំងសរុប រួមមាន ក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង ផ្នែកសេវា និងផ្នែកពាក់ព័ន្ធដទៃទៀតដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តដើម្បីអនុវត្តភារកិច្ចដើម្បីអនុវត្តភារកិច្ចរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ការប្រឈមនឹងការលំបាក និងហានិភ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូរបស់កងកម្លាំងក្នុងការរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩នាពេលកន្លងមក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ កងកម្លាំង ក្រុមគ្រូពេទ្យ និងផ្នែកពាក់ព័ន្ធដទៃទៀតដែលដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩៕
0 Reviews:
Post a Comment