ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, May 5, 2022

អភិបាលខេត្តកំពង់ធំ ដាស់តឿនដល់ប្រធានអង្គភាពត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រាល់កិច្ចការងាររបស់ខ្លួន

អ្នកទស្សនា: Views

  


(កំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានដាស់តឿនដល់ប្រធានអង្គភាពទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រាល់កិច្ចការងាររបស់ខ្លួន ។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំរសៀលថ្ងៃទី ០៤ ខែឧសភាឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រះរាជអាជ្ញា កងកម្លាំងទាំងបីប្រភេទ និងអភិបាលក្រុង ស្រុក ។

ឯកឧត្តម បានជំរុញអោយរដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុក្ខដាក់ផ្តល់សេវានិងសុខទុក្ខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អ ដូចជាការផ្តល់សេវាប្រកបដោយតម្លាភាព និងឆាប់រហ័ស ជឿជាក់ ក្នុងការដោះស្រាយបញ្ហាផ្សេងៗជូនប្រជា ពលរដ្ឋ ពិសេសពលរដ្ឋដែលងាយរងគ្រោះអោយទាន់ពេលវេលា ។

លើសពីនេះឯកឧត្តម ក៏បានឲ្យអាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងទាំងបីត្រូវក្តាប់ព័ត៌មានសន្តិសុខសុវត្ថិភាពតាមមូលដ្ឋានអោយបាន ដើម្បីឆ្លើយតបឬបង្ក្រាបបទល្មើសនិងជួយជនរង គ្រោះបានទាន់ពេលវេលា ។ ជាមួយគ្នានោះដែរ ទាក់ទងនិងបទល្មើសព្រៃឈើ ត្រូវត្រួតពិនិត្យទៅលើឈ្មួញដែលទិញឈើ តើមានច្បាប់ អនុញ្ញាតឬអត់ ហើយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលនៅឈរជើងតំបន់នោះហាក់បីដូចជាមិនចាប់អារម្មណ៍ ហើយមានសភាពធូរលុងបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តរឺគោយន្តកន្ត្រៃយ៍ចេញពីក្នុងព្រៃយ៉ាងអាណាធិបតេយ្យ ដោយពុំមានការទប់ស្កាត់អ្វីឡើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានជរុញអោយអាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យទៅលើការចាក់វ៉ាក់សាំងរបស់ប្រជាពរដ្ឋតើបានចាក់ប៉ុន្មានលើកហើយ ។

ចុងក្រោយឯកឧត្តម បានអំពាវនាវដល់មន្ត្រី កងកម្លាំង ព្រមទាំងប្រជាពរដ្ឋសូមចូលរួមបរិច្ចាកជាថវិកា សម្ភារៈ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីយកថវិកា និងសម្ភារៈទាំងអស់នោះយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបានទាន់ពេលវេលា ៕ ដោយ៖មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment