![]() |
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការមួយចំនួនចំពោះផលិតករ សិល្បករណាដែលធ្វើឱ្យប៉ះ ពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងកុមារ តាមរយៈការហៅមកអប់រំ និងចាត់វិធានការផ្លូវច្បាប់ផ្សេងៗទៀតក្នុងករណីមិនរាងចាល។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បកររួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គមនិងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ«តាមរយៈវីដេអូខ្លី» នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់ជាអនុសាសន៍ឱ្យ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី ។ ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ។ លោកជំទាវ សង្កត់ធ្ងន់ថា ក្នុងករណីមិនរាងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។
សំឡេង ៖ «ចៀសវាងឱ្យបានច្រើនបំផុតនូវវីដេអូអាសអាភាសនាំឱ្យប៉ះពាល់ដល់សិលធម៌សង្គម តម្លៃស្រ្តីខ្មែរ ។ មុនដំបូងយើងធ្វើការអប់រំ ហើយបើដឹងហើយ ប្រៀនប្រដៅហើយនៅតែធ្វើ យើងនឹងមានវិធានការ ។ កន្លែងខ្លះក្រសួងមិនចង់ ចាត់វិធានការទេ កន្លែងខ្លះបើតាមច្បាប់ធ្ងន់ណាស់គឺទោសព្រហ្មទណ្ឌ តែយើងមិនធ្វើទេយើងនៅតែអប់រំចំពោះសិល្បករ សិល្បៈការិនីរបស់យើងជាធំ»។
លោកជំទាវ រដ្ឋមន្ត្រី បានបន្ថែមថា ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីនិងកុមារ, ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាម
បណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ,ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី និងត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិ។
លោកសុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ជាផលិតករម្នាក់បានគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ ដោយលោកចាត់ទុកថា នេះជាសារមួយដ៏សំខាន់ក្នុងការរម្លឹកឱ្យអ្នកពាក់ព័ន្ធជាពិសេសអ្នកសម្តែង ឬផលិតករបានដឹង និងចូលរួមលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារឱ្យកាន់តែល្អប្រសើរ។
លោក ស៊ុំ សារុន ហៅ សាន់តា ជាអ្នកផលិតវីដូអូខ្លី និងជាតារាសម្តែងបែបកំប្លែងម្នាក់ ក៏បានគាំទ្រចំពោះក្រសួង វប្បធម៌ និងវិចិត្រសិល្បៈផងដែរ ក្នុងការចាត់វិធានការផ្សេងៗចំពោះអ្នកសម្តែង ឬផលិតករណា ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងកុមារ ព្រោះថា អ្នកសម្តែង ឬផលិតករជាមនុស្សសាធារណៈមានអ្នកមើលច្រើនបើផ្សាយមិនល្អនឹងជះឥទ្ធិពលមិនល្អមកលើសង្គមជាពិសេសយុវវ័យ និងកុមារ។
សំឡេង៖ «ជាទូទៅការធ្វើវីដេអូរបស់ខ្ញុំបែបកំប្លែង សប្បាយៗតាមទីសាធារណៈ ហើយបន្តទៀតយើងនឹងបង្កើនការបញ្ចូលសារអប់រំឱ្យបានច្រើន ហើយបន្ទាប់ពីបានស្តាប់លោកអ៊ំជំទាវគាត់មានប្រសាសន៍អ៊ីចឹងធ្វើឱ្យយើងកាន់តែនឹកឃើញបង្កើតនូវអ្វីដែលថ្មី និងមានការអប់រំ» ។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានវាយតម្លៃខ្ពស់ចំពោះ អ្នកផលិតវីដេអូកម្សាន្តនៅលើបណ្ដាញសង្គមនានាជាលក្ខណៈក្រុមឬបុគ្គល គឺពួកគេបានបញ្ចូលនូវសារអប់រំច្រើនដល់មនុស្សគ្រប់វ័យរួចមកហើយ តែក៏នៅមានភាពយន្ត
និងវីដេអូមួយចំនួនបានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយយកមកចម្លង និងអនុវត្តតាម៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNFY5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4d1c737258158b3b0d4bf6e6b4ad7ff52bacf0fa/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4BFAA262-BBF6-4A89-948B-504A0A3.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNFo5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--18680f12149c76d741d970c732de6b2a96366481/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C9EC499E-95D9-4EC9-87CC-C2D94C9.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNFI5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--40199bb0710851ee4079c9a42427a089e3cba953/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/49BD72FB-A1C8-4BEB-8E68-AC215A2.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNE45QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4f52a28cf20d80fe0d29b8727d2edebd7f43b4e5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/F54BCB7F-2F98-490B-8102-E29747B.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGQ5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0819f9137d2add6976f99ac7496add9ab02603e6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/218354C8-B5EE-4039-897E-47FA45C.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGw5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e84225e9ff5488c3f20be666615525cc31966789/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/773B6FF6-EA3A-4E89-BF02-125A0FC.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHA5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--51433bd3021ab4b3136482384f80ef446237e3c8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0AECD3EB-D4BD-46C9-B2E0-A8DCCE6.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGg5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9e9a73bab5c25c9eb79ec5c7cf519fe59046416b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/932E6401-5049-4713-ADAE-EE202CC.jpeg)
0 Reviews:
Post a Comment