ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, April 27, 2022

សម្ដេចក្រឡាហោម ស ខេង ជឿជាក់ថាអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការ ងារទេសន្តប្រវេសន៍ និងអាកាសធាតុនៅកម្ពុជា

អ្នកទស្សនា: Views

ភ្នំពេញ÷សម្ដេចក្រឡាហោម ស ខេង ជឿជាក់ថាអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការងារទេសន្តប្រវេសន៍និងអាកាសធាតុនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះមានភាពល្អប្រសើរបន្ថែមទៀត។

ក្នុងជំនួបសម្ដែងការគួរសម  និងពិភាក្សាការងារជាមួយលោកស្រី Nenette Motus នាយិកាប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក របស់អង្គការIOM នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថាលោកស្រីនឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការងារទេសន្តប្រវេសន៍ដែលជាកិច្ចការងារដ៏មានសារៈសំខាន់ ពិសេសការ ងារបម្រែបម្រួលអាកាសធាតុ។

សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះការវាយតម្លៃនិងការគិតគូរ របស់អង្គការ IOM អំពីបញ្ហាបម្រែបម្រួលអាកាសធាតុដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។

សម្ដេចក៏បានបន្ដថានៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការងារទេសន្តប្រវេសន៍នេះ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែនកម្ពុជាថៃ ហើយដែលការនេះមានការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ IOM។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍អំពីការផ្ដល់ជំនួយសាងសង់មជ្ឈមណ្ឌលសំចតទេសន្តប្រវេសន៍ពីសំណាក់អង្គការ IOM ដើម្បីទទួលពលរដ្ឋឆ្លងដែនក្នុងស្ថានភាពកូវីដ-១៩។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ទាំងក្រសួងស្ថាប័ន និងដៃគូ រួមទាំងប្រជាពលរដ្ឋដែលបានរួមចំណែកធ្វើការងារពាក់ព័ន្ធនឹងទេសន្តប្រវេសន៍នៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលអង្គការ IOM បានផ្ដល់មករាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។

ជាការឆ្លើយតប. លោកស្រី Nenette Motus បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ លើការងារដ៏មានសារៈសំខាន់នេះ និងទទួលយកការជួយគាំទ្រពីអង្គការ IOM លើការងារទេសន្តប្រវេសន៍ ដោយលោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ១៩៩៣មក ដែលក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់កិច្ចសហការ លើការងារនេះយ៉ាងល្អប្រសើរ។

លោកស្រីក៏បានសម្ដែងការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួលបានលទ្ធផលល្អប្រសើរជាងគេក្នុងតំបន់។ លោកស្រីក៏បានអបអរសាទរកម្ពុជាដែលជាប្រទេសទទួលបានជ័យលាភីល្អក្នុងការងារគ្រប់គ្រងអន្តោប្រវេសន៍ និងបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកស្រីបានជម្រាបជូនសម្ដេចដែរថា អង្គការ IOMមិនត្រឹមតែធ្វើការងារទេសន្តប្រវេសន៍ ការងារទទួល និងជួយធ្វើសមាហរណកម្មពលរដ្ឋក្នុងសង្គមប៉ុណ្ណោះទេ តែអង្គការនេះក៏យកចិត្តទុកដាក់លើបញ្ហាប្រឈមសាកលផងដែរ គឺបញ្ហាបម្រែបម្រួលអាកាសធាតុដែល បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យមានចលនាបម្លាស់ទី នាំទៅដល់ការធ្វើទេសន្តប្រវេសន៍របស់ប្រជាជន។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះការវាយតម្លៃអំពីការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយសម្ដេចក៏ចាត់ទុកដែរថា ជោគជ័យមួយផ្នែកនៃការគ្រប់គ្រងជំងឺនេះក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកពីអង្គការIOMដែរ ពិសេសការជួយរៀបចំឱ្យមានមណ្ឌលសំចតពលរដ្ឋវិលចូល ប្រទេសតាមច្រកព្រំដែន ដែលកត្តានេះជាការរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕

0 Reviews:

Post a Comment