ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, April 20, 2022

ផែនទីបង្ហាញផ្លូវការអភិវឌ្ឍនិងទាក់ទាញវិនិយោគ រៀប ចំឡើងដើម្បីបង្ហាញពីចក្ខុ វិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិ បា

អ្នកទស្សនា: Views

  



ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យចំនួន២ ត្រូវបានរៀបចំ ឡើងដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួតផ្ដើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ។

 យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោ បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «ការរៀបចំផែនទីបង្ហាញ ផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក » ដែលដឹក នាំដោយ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ បានបញ្ជាក់ថា ឯកសារចំនួនពីរត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ

របស់រាជ រដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្ដើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិច ត្រូនិក ដែលក្នុងនោះរួមមាន៖ 

១). «ផែនទីបង្ហាញផ្លូវការអភិ វឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត» មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជាទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Compo nents Manufacturing Hub) ព្រមទាំងជំរុញការ ផលិតគ្រឿងផ្គុំយានយន្តដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។

២). «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យ
អេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គុំពាក់កណ្ដាលសម្រេច(Subassemble Products) និងផលិត-ផលសម្រេច (Fully Assem bled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក ។
 ប្រភពបានបន្តថា ក្នុងរយៈ ពេលចុងក្រោយនេះ វិស័យយានយន្តនិងវិស័យអេឡិចត្រូ និកនៅកម្ពុជា មានភាពរីក ចម្រើនគួរឱ្យកត់សម្គាល់ ។ 

ជាមួយគ្នានេះ ដោយផ្អែកលើលទ្ធភាព និងសក្តានុពលជាក់ ស្តែង ក្រៅពីវិស័យផ្សេងទៀតរាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្តានុពលសម្រាប់ជំរុញការចូលរួមរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើក កម្ពស់ការធ្វើពិពិធកម្មសេដ្ឋ កិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញក្នុង “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១- ២០២៣» ។

 តាមរយៈនេះ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន បានសហការជាមួយការិយាល័យបរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ (Foreign, Comm onwealth and Develop ment Office – FCD0) នៃចក្រភពអង់គ្លេស និង ក្រុម ហ៊ុន BCG ក្នុងការអនុវត្តកម្ម វិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ- ១៩ (Accelerated Covid -19 Economic Support – ACES) សំដៅជំរុញ និងលើកកម្ពស់វិស័យទាំងពីរបន្ថែមទៀត ។ ជាចុងបញ្ចប់ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជា ជនអង់គ្លេសដែលបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានផ្តល់ជាជំនួយដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំ និងអនុវត្តកម្មវិធី ACES ដែលបានលោកជំទាវឯកអគ្គរាជទូត Tina Redshaw ជាតំណាង ។

 ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានវាយតម្លៃខ្ពស់ដល់ក្រុម ការងារអន្តរក្រសួង- ស្ថាប័ន និងក្រុមហ៊ុន BCG ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងល្អប្រសើរ ក្នុងការរៀបចំផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់នេះឡើង និងបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់កិច្ចសហការជាមួយក្រុម ហ៊ុន BCG និងកែសម្រួលសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ស្របតាមស្មារតីនៃអង្គ ប្រជុំ ប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ មុននឹងបន្តនីតិវិធីគោរពស្នើសុំការអនុ ម័តពីប្រមុខរាជរដ្ឋាភិបាល ៕


0 Reviews:

Post a Comment