ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, April 12, 2022

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

អ្នកទស្សនា: Views




(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឲ្យសាលាខេត្តជាច្រើននាក់ទៀត។


កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥សំខាន់ៗ រួមមាន៖

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

*ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

*ទី៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

*ទី៤៖ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត

*ទី៥៖ បញ្ហាផ្សេងៗ។


ក្នុងនោះ លោកអភិបាលខេត្តបានថ្លែងការកោតសរសើរ ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍មិនបណ្ដោយឲ្យប្រទេសជាតិ ធ្លាក់ទៅរកអសន្តិសុខនោះទេ គឺត្រូវតែការពារឲ្យបានដាច់ខាត សុខសន្តិភាព។


ជាមួយគ្នានេះ លោកបានលើកឡើង អំពីភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ជាភូមិមួយថ្មីដែលត្រូវធ្វើការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ចំនួន៦២៨ខ្នងផ្ទះ ហើយត្រូវរៀបចំឲ្យមានកន្លែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅតំបន់នោះជាចាំបាច់ ព្រោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងបំផុត។


លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរឡើងជាលំដាប់។


លោកបន្ដថា ដោយសារជំងឺកូវីដ១៩ យើងខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេលពីរឆ្នាំមកហើយ ទើបតែឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបើកឲ្យដំណើរការឡើងវិញ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ។ ក្នុងការប្រារព្ធពិធីសង្ក្រាន នៅលើបុរីវប្បធម៌កោះសំពៅមាស កម្មវិធីសប្បាយផ្សេងៗ ដំណើរកម្សាន្ដតាមរមណីយដ្ឋាននានា ត្រូវតែពង្រឹងច្បាប់ចរាចរណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ កុំឲ្យមានការលេងគប់ទឹក ប៉ាតម្ស៉ៅ នាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។


សមត្ថកិច្ចត្រូវពង្រឹងកម្លាំង កុំឲ្យមានករណីរចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង ក្មេងទំនើងកាប់ចាក់គ្នា ជក់គ្រឿងញៀន និងត្រូវបង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀត ដែលបង្កអសន្តិសុខដល់សង្គម៕

អសន្តិសុខដល់សង្គម៕

0 Reviews:

Post a Comment