ជំនួបពិភាក្សាការងារនៅពេលនេះ មានគោលបំណងដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ(រដ្ឋធានីហាណូយ - រាជធានីភ្នំពេញ) ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល១៨ឆ្នាំកន្លងមក ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំជាដើម។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន ១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣លាននាក់ ក្នុងនោះមាន ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២,២លាននាក់ ។
ឯកឧត្តម បានបញ្ជាក់ថា រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមាន៖ អគារចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន៧២៦អគារ, កម្ពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន ៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់មានចំនួន១២០អគារ, ចាប់ពី៣០ដល់៣៩មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សូមរក្សាសន្តិភាពឱ្យបានគង់រង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ចំណែកឯកឧត្តម DINH TIEN DUNG ក៏បានលើកឡើងដែរថា សម្រាប់លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំដោយលោកផ្ទាល់។ លោកបន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាម និងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ។
ឯកឧត្តម បានបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment