ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 15, 2022

ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ

អ្នកទស្សនា: Views




សម្រស់រមណីយដ្ឋានទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលមួយ ដែលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារតែទីនោះមានអាកាសធាតុល្អបរិសុទ្ធ ជាពិសេសគឺអាចទស្សនាទេសភាពស្រស់ត្រកាលនៅតាមដងផ្លូវ រួមជាមួយនឹងការងូតទឹក  ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាថា តំបន់រមណីយដ្ឋានទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្តកំពត ដោយ សារទីនោះមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង៨គីឡូម៉ែត្រ ហើយមានទឹកថ្លាឈ្វេងមើលឃើញដល់បាតដី មានទឹកហូរតិចៗមិនចេះដាច់ សូម្បីតែនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង អាចឱ្យយើងងូតទឹកលេងយ៉ាងសប្បាយ រីករាយ និងមានខ្យូសជាច្រើន ដែលរង់ចាំភ្ញៀវទេសចរ ទៅសម្រាកលម្ហែកាយ ញ៉ុំាអាហារដ៏មានឱជារសជាច្រើនមុខ ។
លោកបានបន្តទៀតថា ក្រៅពីនេះក៏មានកន្លែងលេងកម្សាន្តជាច្រើនទៀត ដែលអាចឱ្យភ្ញៀវទេសចរងូតទឹក ជិះខ្សែកាបឆ្លងព្រែក ជិះទូក ជិះក្តាររំអិលជាដើម និងអាចគយគន់នូវទេសភាពដំណាំហូបផ្លែនៅអមសងខាងទឹកធ្លាក់ ជាពិសេស ចម្ការទុរេន ដ៏ល្បីល្បាញប្រចាំខេត្តកំពតនេះ ។
” និយាយរួមទៅគោលដៅដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ គឺតំបន់ទឹកឈូ ហើយតំបន់ទឹកឈូនេះ យើងមានបណ្តុំកន្លែងកម្សាន្តច្រើន បានន័យថាយើងមានសកម្មភាពងូតទឹកផង យើងមានទឹកជ្រោះដែលភ្ញៀវអាចមកកម្សាន្តបាន ចឹងមានន័យថាតំបន់ទេសចរណ៍នេះមានភ្ញៀវទៅច្រើន  ហើយរមណីយដ្ឋាន ឋានសួគ៌បូកគោ ក៏ទាក់ទាញដែរ និងកន្លែងដទៃទៀត ដូចជានៅតំបន់ទំនប់ម្លិចនិងកន្លែងផ្សេងៗទៀត ក៏អញ្ជើញទៅកម្សាន្តដែរ តែតិចជាងគោលដៅទឹកឈូនេះទេ”។
សូមបញ្ជាក់ថា ទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពតនិងមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលទុរេន ក្រុងកំពត ខេត្តកំពត៕

0 Reviews:

Post a Comment