ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 1, 2022

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្រុកជលគិរី

អ្នកទស្សនា: Views





កំពង់ឆ្នាំង :ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាម
មូលដ្ឋាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជំរុញដល់សមាជិក សមាជិកាក្រុមប្រឹក្សា នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំ២០២១ បានផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគមត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបានចែករំលែកមេរៀន បទពិសោធន៍ល្អៗ ព្រមទាំងបានកំណត់ទិសដៅការងារ ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២២ ក្នុង គោលបំណងលើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង

ខេត្ត។ ឯកឧត្តមក៏បានកោតសរសើរចំពោះសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគម នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលបំណង និងទិសដៅរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា អភិបាលកិច្ច នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ឆ្នាំងអាណតិទី៤នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិករបស់ខ្លួន។

 ក្នុងរយៈពេលកន្លងមកនេះបានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។

 ជាមួយគ្នានេះសូមស្នើឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តកំពង់ឆ្នាំង បន្តការគាំទ្រដល់ការអនុវត្ត សកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលសមាជិកកំពុងជួបប្រទះ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមភាពយែនឌ័រ នៅក្នុងវិស័យនយោបាយនៅមូលដ្ឋាន និងបរិយាប័ន្នដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment