ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, March 23, 2022

សាខាកាកបាទក្រហមកម្ពុជាខេត្ត រៀបចំពិធីផ្សព្វផ្សាយ ស្ដីពីសារៈប្រយោជន៍ នៃការយល់ដឹងពីសុខភាពបន្តពូ

អ្នកទស្សនា: Views




កណ្ដាល: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចៗ និងស្ត្រីក្នុងវ័យបន្តពូជ ទទួលបាននូវសារៈប្រយោជន៍ នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលកូន ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទជំងឺកូវីដ-១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្ដីពី«សារៈប្រយោជន៍ នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលកូន ក្នុងការរស់នៅតាមគន្លងថ្មី នៃ
បរិបទជំងឺកូវីដ-១៩» ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ។ ក្នុងពិធីនោះឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះស្ត្រីជាមាតាទាំងអស់ និងបានគូសបញ្ជាក់ពីគោលបំណងនៃពិធីនេះ ដើម្បីអបអរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១កុម្ភៈ ខួបលើកទី១២ឆ្នាំ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ នាឱកាសដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តម ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បន្ទាប់ពីទទួលបានគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅ

កម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។ ឯកឧត្ដមបានផ្តាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ទាំងអស់សូមបន្តចែករំលែកនូវចំណេះដឹង ពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ ហើយអនុវត្តការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី និងបានសំណូមពរស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាព ពិគ្រោះ

យោបល់ជាមួយគ្រូពេទ្យ ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ផ្ទះ ឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ។ ទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លង មេរោគពីម្ដាយទៅកូន។ ក្នុងពិធីនេះដែរ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត ដែលមានពេទ្យជំនាញ បានធ្វើការផ្សព្វផ្សាយ ពីសារៈប្រយោជន៍ នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមាន

ផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលកូន ក្នុងការរស់នៅតាមគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ ។ ក្នុងនោះដែរស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ចំនួន ៥៩នាក់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ១កេស ម៉ាស១ប្រអប់ ជែល១ដប សាប៊ូ១ដុំ និងថវិកា ១០ម៉ឺនរៀល៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment