ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, March 29, 2022

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»

អ្នកទស្សនា: Views

  

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»



 ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លតែមួយ អនាគតតែមួយ» ដែលកម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។

ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ គឺបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ ក៏ដូចជាជំរុញការអនុវត្តរបៀបវារៈ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ផងដែរ៕ 

0 Reviews:

Post a Comment