ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Sunday, March 13, 2022

ពិធីបុណ្យអភិសេក ប្រពៃណីជាតិខ្មែរ

អ្នកទស្សនា: Views




(ខេត្តតាកែវ)៖ ព្រលឹមស្រាងៗថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃសៅទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ តាកែវ។

ចាប់តាំងពី ម៉ោង៦ និង៣០នាទីព្រឹកលោកយាយ លោកតា ពូ មីងបង ប្អូន ទាំងឆ្ងាយទាំងជិតបានមកចូលរួមតុបតែងកែលម្អទីតាំកន្លែងធ្វើកម្មពិធីបុណ្យ ឣភិសេក ជូនសព លោកតា ឣុឹម ឣាន់ (គម្រប់ខួប៧ថ្ងៃ) នេះគឺជាការរួបរួមសាមគ្គីជាតិខ្មែរ ដែលជាប្រពៃណីតាំងពីដូនតា គឺខ្មែរចេះជួយគ្នាទៅវិញទៅមក ដោយមិនគិតពីការនឿយហត់។

 នេះហើយគឺជាសកម្មភាពមួយដែលធ្វើឲ្យបរទេសគោរពកោតស្ញប់ស្ញែងនូវភក្តីភាពនៃសេចក្តីថ្លៃថ្នូរក្នុងការរួបរួមសាមគ្គីគ្នា រវាងបងប្អូនខ្មែរយើង។ 

 ទាំងអស់នេះហើយគឺជាទំនៀមទំលាប់ប្រពៃណីខ្មែរដែលមានតាំងពីបុរាណដូនតាយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយក្នុងការរួបរួមសាមគ្គីគ្នា ចេះជួយគ្នាក្នុងការចូលរួមកម្មវិធីបុណ្យផ្សេងៗដែលជាប្រពៃណីជាតិខ្មែរ៕
























0 Reviews:

Post a Comment