ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, February 9, 2022

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីជំរឿនសេដ្ឋកិច្ច

អ្នកទស្សនា: Views




រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីជំរឿនសេដ្ឋកិច្ច កំពង់ឆ្នាំង :ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅថ្ងៃ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំ ស្ដីពីជំរឿនសេដ្ឋកិច្ចនៅរាជធានី-ខេត្ត ស្ដីពីដំណើរការរៀបចំ និងប្រព្រឹត្តទៅ នៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ តាមប្រព័ន្ធ (ZOOM) ។ 

 កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី និងមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ផងដែរ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅទូទាំងប្រទេស។

 នេះគឺជាសកម្មភាពដ៏សំខាន់ ដើម្បីទទួលបានសេដ្ឋកិច្ចទូទៅរបស់ប្រទេសជាតិទាំងមូល ហើយជាមួយគ្នានោះកំណត់សក្តានុពល ឧត្តមភាព ដែលចាំបាច់ត្រូវធ្វើអាជីវកម្ម ព្រមទាំងកំណត់ឧបសគ្គ និងបញ្ហាប្រឈម ដែលប្រទេសយើងត្រូវតែជម្នះពុះពារ។ លើសពីនេះទៅទៀត គឺជាមូលដ្ឋានដើម្បីដាក់ចេញសេចក្ដីសម្រេចឱ្យសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានផ្តោតលើខ្លឹមសារសំខាន់ៗ

ដូចជា៖ ព័ត៌មានកំណត់អត្តសញ្ញាណរបស់មូលដ្ឋាន ផ្នែកសហប្រតិបត្តិការ ផលិតកម្ម ធ្វើអាជីវកម្ម ប្រភេទសហគ្រាស អង្គភាពបុព្វហេតុសម្ព័ន្ធសមាគមន៍មូលដ្ឋានផលិតកម្ម ធ្វើអាជីវកម្មឯកជន មូលដ្ឋានជំនឿសាសនា អង្គការក្រៅរដ្ឋាភិបាល ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ នៅទូទាំងប្រទេស។ 

 ឯកឧត្តមបានបន្តទៀតថា ដើម្បីសន្សំសំចៃធនធានមនុស្ស ហិរញ្ញវត្ថុ និងកាត់បន្ថយពេលវេលា ផ្សព្វផ្សាយលទ្ធផល នៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យ នូវរាល់ភារកិច្ចធំៗរបស់ក្រសួង ស្ថាប័ន និងរបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ច ការផ្លាស់ប្ដូរថ្មីគំរូកំណើន លើកកម្ពស់ប្រសិទ្ធភាព ផលិតភាពការងារ ក៏ដូចជាការប្រកួតប្រជែង នៃខឿនសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនផងដែរ ៕ ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara






0 Reviews:

Post a Comment