ចាប់តាំងពីខែវិច្ឆិកាមក អ្នកដំណើរជាង ៣៥០ ០០០នាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសបានចូលទៅក្នុងប្រទេសថៃក្រោមកម្មវិធីនៃការចូលទៅក្នុងប្រទេសដោយគ្មានការធ្វើចត្តាឡីស័ក ឬគម្រោង Test and Go ដែលត្រូវបានផ្អាកកាលពីសប្តាហ៍មុនបន្ទាប់ពីការរកឃើញករណីឆ្លងដំបូងនៃវីរុសទម្រង់អូមីក្រុង។
យោងតាមលោក Pilomrat Isvarphornchai មកពីសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានឱ្យដឹងថា ការពិត ចំនួនអ្នកទេសចរមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេបន្ទាប់ពីការបើកដំណើរការឡើងវិញកាលពីខែវិច្ឆិកាមក។ ប្រហែល ៥០ភាគរយនៃភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅក្រោម ATTA បានបិទប្រតិបត្តិការ។
ជាមួយគ្នានេះដែរ ប្រធានសមាគមសណ្ឋាគារថៃ (THA) លោកស្រី Marisa Sukosol Nunbhakdi បាននិយាយថា ការផ្អាកកម្មវិធីចូលទៅក្នុងប្រទេសថៃដោយមិនមានការធ្វើចត្តាឡីស័កនេះបានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃជើងហោះហើរ និងការកក់សណ្ឋាគារសម្រាប់ប៉ុន្មានខែខាងមុខ។
រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងវីរុសទម្រង់អូមីក្រុងចំនួន ៩០០នាក់ហើយ ដែលក្នុងនោះមាន ២០០នាក់ត្រូវបានរកឃើញនៅក្នុងខេត្ត Kalasin ។ ក្រុមឆ្លងនេះមានប្រភពមកពីគូស្នេហ៍ទេសចរណ៍មួយគូមកពីប្រទេសប៊ែលហ្សិកដែលបានចូលទៅក្នុងប្រទេសថៃតាមរយៈគម្រោង Test and Go៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment