ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, December 9, 2021

ពិធីចែកទានជូនដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំនួន ៦០០គ្រួសារ ទទួលអំណោយពីព្រះគ្រូ វិបស្សនាចារ្យ កុសលត្ថេរ ស្ងើន សុកោសល ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ និងឃុំត្បូងក្រពើ ស្រុកសន្ទុក

អ្នកទស្សនា: Views


(កំពង់ធំ)៖ រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ញ៉ឹកបានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អភិបាលស្រុក ក្រុមប្រឹក្សាឃុំនិងកងកម្លាំងប្រដាប់អាវុធទាំងបី អញ្ជើញចូលរួមក្នុងពិធីចែកទានជូនដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំនួន៦០០គ្រួសារ ស្ថិតនៅវត្តព្រៃធុតង្គពុទ្ឋដ្ឋាន ស្ថិតនៅតំបន់ឈើទាលជ្រុំ ភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បានឡើងធ្វើរបាយការណ៍រីកចម្រើនអំពីស្រុកមានឃុំចំនួន០៥ ឃុំស្មើនឹង៦៦ភូមិ។ ប្រជាពលរដ្ឋសរុបចំនួន ៤៩,៥១០នាក់(ស្រី២៥,១៩៣ នាក់)។ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ សរុបចំនួន ៣០.៤០៨នាក់ (ស្រី ១៦,២៨២ នាក់)។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរធ្វើស្រែចំការ និងមួយភាគតូច ប្រកបរបរធ្វើចំការដាំដំឡូងមី និងចំការស្វាយចន្ទី។

ព្រះគ្រូ វិបស្សនាចារ្យ កុសលត្ថេរ ស្ងើន សុកោសល មានសង្ឃដីកាគឺ វត្តព្រៃធុតង្គពុទ្ធដ្ឋាននេះ ជាវត្តមួយសម្រាប់ពុទ្ធបរិស័ទធ្វើកាប្រដិបត្តិក្នុងព្រះកម្មដ្ឋាន ព្រមទាំងជាថ្នាលបណ្តុះចំណេះដឹងសម្រាប់មហាជនចូលមកសិក្សារៀនសូត្រ ទាំងផ្លូវ ទាំងផ្លូវបដិបត្តិឱ្យបានត្រឹមត្រូវតាមពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ដើម្បីចូលរួមចំណែកកសាងសន្តិភាពដល់សង្គមជាតិ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា របស់យើង តទៅវត្តធុតង្គពុទ្ធដ្ឋាននេះ ពិតជាអាចបើកបង្រៀនកម្មដ្ឋាន ព្រះអភិធម្ម និង ធម្មវិន័យយ៉ាងទូលំទូលាយបាននៅពេលខាងមុខ និងដោយមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធ សាសនាពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានស្រាប់ផង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ លើកឡើងថា បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីគ្រោះមហន្តរាយនាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ ព្រះពុទ្ធសាសនាទទួលបាននូវការគោរពបដិបត្តិ ឡើងវិញ ។ បានធ្វើការប្រជុំ និងពិភាក្សាគ្នាថា ប្រទេស កម្ពុជារបស់យើង គួរតែមានវត្តព្រៃធុតង្គពុទ្ឋដ្ឋានធំមួយ ដែលជាទឹកដីព្រះពុទ្ធសាសនាយ៉ាងស្ងប់ស្ងាត់ សម្រាប់ធ្វើការបដិបត្តិក្នុងព្រះកម្មដ្ឋាន បង្អោនទៅដើម្បីបាននូវភាពស្ងប់កាយ និងស្ងប់ចិត្តដោយ អំណាចនៃព្រះធម៌ ដូចប្រទេសនានាដែលនៅជិតខាងយើងផងដែរ។ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញដល់ខ្លួនឯង គ្រួសារនិងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថាពុទ្ធបរិស័ទដែលត្រូវទទួលបានសម្ភារៈ ទាំង ៦០០គ្រួសារនោះក្នុងមួយគ្រួសារទទួលបាន ÷អង្ករ១៥គីឡូ មី១០កញ្ចប់ ទឹកត្រី ឬទឹកស៊ីអ៊ីវ២ដប តែ២កញ្ចប់ ចានស្រាក់១ ថាសជ័រ២ ឆ្នាំង ខ្ទះ១ ធុងទឹកកក កំសៀវ ចានដែកតូច ធំ១ វែកឆា វែកសម្ល១ ខ្ទះតូច ថាសធំ ថាសមូល១ និងប៉ាន់តែ១ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment