ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, November 15, 2021

សម្ដេចតេជោ ផ្ដល់ថវិកាជិត៤លានដុល្លាទៀត សម្រាប់តភ្ជាប់បណ្ដាញលូទឹកភ្លៀង ទឹកកក្វក់ និងចំណតរថយន្ដ នៅក្រុងសៀមរាប !

អ្នកទស្សនា: Views


សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងបន្ទប់ស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់ថវិកាជាង៣,៨លានដុល្លាបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណ:របស់រដ្ឋ នៅលើគម្រោងផ្លូវ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប ។

សម្ដេចពិជ័យសេនា បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប នាថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះ។ សម្ដេចពិជ័យមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋស្នើសុំភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពួកគាត់ចូលក្នុងបណ្តាញលូររបស់រដ្ឋ ដោយត្រូវបង់ប្រាក់ និងបញ្ហាប្រឈមមួយទៀតនោះ គឺចំណតរថយន្ត ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយសម្ដេចពិជ័យលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានផ្ដល់វិកាចំនួនជាង៣លាន៨សែនដុល្លាបន្ថែមទៀត សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៣៨ខ្សែនោះ ហើយប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ។

សម្ដេចលើកឡើងថា ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកក្វក់ មានចំនួនប្រមាណជាង១ម៉ឺន២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង២ពាន់ម៉ែត្រ ហើយគម្រោងថវិកាសម្ដេចតេជោ ជាង៣លានដុល្លានេះ គឺជាចំណងដៃថ្មីមួយទៀត សម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ។ សម្ដេចពិជ័យលើកឡើងបន្ដថា វឌ្ឍភាពហេដ្ឋាចរនាសម័ន្ធផ្លូវ៣៨ខ្សែសាងសង់ សម្រេចបានលទ្ធផល៩០ភាគរយហើយ និងគ្រោងបញ្ចាប់សាងសង់នៅចុងខែធ្នខាងមុខនេះ។ សមិទ្ធផលនេះគឺការកែលំអសោភណ្ឌភាពទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ជាគ្នានេះ សម្ដេចពិជ័យ ក៏បានអំពាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជួយថែរក្សាសមិទ្ធផលនៅក្រុងសៀមរាប ឱ្យបានគង់វង់ និងមានសោភណ្ឌភាពល្អទាំងអនាម័យ និងបរិស្ថាន ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវ៣៨ខ្សែនេះមានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ។ ដោយចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។ គម្រោងនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment