ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, October 20, 2021

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

អ្នកទស្សនា: Views



ខេត្តមណ្ឌលគិរី)៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំណុចភូមិអន្ទ្រេះ និង ភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា រដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឲ្យឃុំមួយ ចំនួន តាមបណ្ដាស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពាន មួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ ស្រុក/ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវ ត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ ជាយថាហេតុ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យខិតខំបង្កបង្កើនផល ពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ និងត្រូវដាំ បន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕



0 Reviews:

Post a Comment