ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, September 10, 2021

ឯកឧត្តម សាម៉ន បណ្ឌិត្យ ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ក្នុងបរិបទកូវីដ-១៩

អ្នកទស្សនា: Views

ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពការងារ និង លើកទិសដៅអនុវត្តបន្តនៃក្រុមការងារបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្សខុសច្បាប់ប្រចាំក្រសួងព័ត៌មាន ក្នុងបរិបទកូវីដ-១៩។ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្តនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ បានមានប្រសាសន៍បញ្ជាក់ថា« កិច្ចប្រជុំនេះ គឺផ្តោតសំខាន់លើការងារមួយចំនួនដែលបាន អនុវត្តកន្លងមក លើការងារបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្ស ហើយយើងធ្វើការយ៉ាងត្រឹមត្រូវ ដោយយកចិត្តទុកដាក់ ខិតខំបង្កើនការ ទប់ស្កាត់អនុវត្តឲ្យបានខ្លាំងក្លា ហើយត្រូវពិនិត្យមើលការអនុវត្តន៍ជាជំហានៗ ដើម្បីឲ្យការងារយើងដែលកំពុងតែធ្វើនេះ ទទួលបាន លទ្ធផល ដូចដែលយើងបានគ្រោងទុក »។ លើសពីនេះ ឯកឧត្តម រដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ បានបន្ថែមថា កិច្ចការទាំងអស់នេះ មិនមែនជារឿងសាមញ្ញទេ យើងបន្តខិតខំជាបណ្តើរៗ យើងប្រឹងប្រែងអនុវត្តប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវ ដើម្បីសម្រេចឲ្យបានជាផ្លែផ្កាសម្រាប់សង្គមជាតិយើងទាំងអស់គ្នា ក៏ដូចជាថ្នាក់ដឹកនាំយើង ពិសេសឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានតែម្តង ដែលតែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់ប្រជាជន។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ ក៏បានផ្ដល់គន្លឹះសំខាន់ៗមួយចំនួន ក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរ មនុស្ស ក្នុងបរិបទកូវីដ-១៩នេះ រួមមាន៖ .ឲ្យមន្ទីរព័ត៌មានទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយស្តីពីការ ទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យចាញ់បោក មេខ្យល់ឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាងក្នុងពេលដែលប្រទេសគេកំពុងបិតខ្ទប់ ព្រោះពួកគាត់អាចត្រូវ៖ ចាញ់បោកគេ ខាតបង់លុយកាក់ ខាតបង់ពេលវេលា ត្រូវបានគេចាប់ខ្លួន និងអាចឆ្លងជំងឺកូវីដប្រភេទថ្មីផងដែរ។ សូមឲ្យប្រជាពលរដ្ឋមានភាពនឹងន៎ ក្នុងការរកទទួលទាន និងប្រកបរបរក្នុងស្រុកសិន ដ៏រាបណាជំងឺកូវីដមិនទាន់មានការថមថយ។ ប្រសិនបើមានជនណាមកប្រមូលកៀរគរ លួងលោម ឲ្យពលរដ្ឋធ្វើចំណាកស្រុក ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។ ប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផល ដាំដុះបន្លែបង្ការបន្ទាប់បន្សំ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ក្នុលគោលបំណងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ .ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ . មិនត្រូវជួបជុំគ្នាលក្ខណៈជាទ្រង់ទ្រាយធំនិងហាមការជួបជុំ ហូបចុកឬស៊ីផឹក លេងល្បែងស៊ីសងព្រោះផ្ទុយនឹងច្បាប់ ដែលពលរដ្ឋអាចត្រូវ ពិន័យ ឬដាក់ទោសទណ្ឌ និងអាចជាមូលហេតុនៃការីករាលដាលជំងឺកូវីដ-១៩ផងដែរ៕

 កុសល

0 Reviews:

Post a Comment