ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, September 20, 2021

ស្ពានដែកបាឡេក្រាលឈើ១ខ្សែប្រវែង២៤ម៉ែត្រស្ថិតក្នុងឃុំភ្នំត្បែងមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

អ្នកទស្សនា: Views

 

ខេត្តព្រះវិហារ៖ ស្ពានដែកបាឡេ ១ខ្សែដែលមានប្រវែង២៤ម៉ែត្រក្រាលឈើ ឆ្លងអូរតានុប ដែលត ភ្ជាប់ភូមិចំនួន២គឺភូមិក្បាលខ្លា និងភូមិក្រពើប្រាំ ស្ថិតក្នុងឃុំភ្នំត្បែងមួយស្រុកសង្គមថ្មីខេត្តព្រះវិហារ ដែលបានសាងសង់រួចហើយ ត្រូវបានសម្ភោធនិងកាត់ខ្សែបូដាក់ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តមប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ ឯកឧត្តមឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត លោកសំ លាងទ្រីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មីនិងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីដែលជាអភិបាលរងខេត្តថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរបណ្តាអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ និងលោកអភិបាលស្រុករួមនិងអាជ្ញាធរដែនដីផងដែរ។

ឯកឧត្តមមាស សុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារបានលើកឡើងថា ស្ពានដែកបាឡេដែលសម្ភោធនិងកាត់ខ្សែបូដាក់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំភ្នំត្បែងមួយប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាស្ពានទី២ហើយដែលប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីទទួល បាននិងប្រើប្រាស់ក្នុងការដឹកកសិផលឆ្លងកាត់នោះ។

លោកបានបន្តទៀតថាស្ពានថ្នល់វាជាសរសៃឈាមដ៏មានសារសំខាន់បំផុតដែលបម្រើការឲ្យសេដ្ឋកិច្ចជាចម្បង គឺមានផ្លូវ មាន ស្ពាន មានក្តីសង្ឃឹមដ៏ធំបំផុតឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅតាមជនបទ។ ឯកឧត្តម មាស សុភា សង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតែងតែយកអាទិភាពផ្លូវថ្លល់និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃនេះ។

ជាមួយគ្នានោះដែរ បើតាមការ បញ្ជាក់ពីលោកសំ លាងទ្រីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មីបានលើកឡើងថាស្ពានដែកបាឡេក្រាលឈើដែលមាន

បណ្តោយ ២៤ម៉ែត្រនិងទទឹង ៤.២០ម៉ែត្រដែលសម្ភោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលនេះ គឺគ្រោងដែកស្ពានបាឡេខាងលើ ឧបត្ថម្ភដោយឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូន ដោយឡែកសសរ និងកម្រាល ដែលជាឈើក្រាលស្ពានវិញ ឧបត្ថមដោយឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និង ឯកឧត្តមប្រាក់ សុវណ្ណអភិបាល នៃគណអភិបាលខេត្ត ដោយឡែកចំពោះកម្លាំងពលកម្មនិងក្រុមបច្ចេកទេសដែលសាងសង់ស្ពាននេះ ជាកម្លាំងរបស់មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារបូករួមនិងកម្លាំងមន្ត្រីនគរបាលប៉ុស្តរដ្ឋបាលឃុំភ្នំត្បែងមួយនេះផងដែរ។

លោកសំ លាងទ្រីបានបញ្ជាក់បន្ថែមទៀតថាចំពោះស្ពាន១ខ្សែខាងលើនេះគឺសាងសង់ដោយមិនបានប្រើប្រាស់ថវិកាជាតិ នោះឡើយ។

ជាចុងក្រោយលោកជុំ ពួយអភិបាលនៃគណៈអភិបាលស្រុកសង្គមថ្មីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ ដឹកនាំក៏ដូចប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តដែលបានជួយសាងសង់ស្ពាន ១ខ្សែថ្មីបន្ថែមទៀតនាពេលនេះជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីសម្រាប់ប្រើប្រាស់ជាសាធារណហើយលោកអភិបាលស្រុកក៏បានលើកឡើងថានេះជាស្ពានទី២ហើយដែល ប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីទទួលបានពីថ្នាក់ដឹកនាំសាងសង់ជូនដល់ពួកគាត់នោះ៕

ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ


0 Reviews:

Post a Comment