ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, September 6, 2021

សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុក្នុងការត្រួតពិនិត្យសំណង់អគារតេជោព្យាបាលជំងឺកូវៅដ-19!

អ្នកទស្សនា: Views

ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។ 


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនលោកឧកញ៉ា និងសប្បុរសជនថា គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ បេតុង  ដំបូលប្រក់ស័ង្កសី  នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩  កម្រិត ស្រាល បានចំនួន ៣៥៦ គ្រែ  (គ្រែ០១ជាន់ ) ឬអាចបានចំនួន  ៧១២ គ្រែ  ប្រសិនប្រើគ្រែ០២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ កំពុងចាប់ផ្តើមដំណើរការសាង់សង់យ៉ាងមមាញឹកគ្រោងនិងបញ្ចប់រយ:ពេល ៣ខែ ហើយអគារតេជោសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាល ដោយមានរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ យើងក៏មានអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ធ្ងន់មួយខ្នងទៀតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរបស់យើងដែរ ។ ក្រោយពីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ យើងអាចកែសម្រួលអគារតេជោព្យាបាលជំងឺកូវីដនេះ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង ។ 


ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកួវូដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ អគារនេះក៏ជាសមិទ្ធផលថ្មីមួយ ទៀតបានមកពីការចូលរួមពីឯកឧត្តម លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជនរបស់យើង ។ 


ឯកឧត្តម អភិបាលខេត្ត សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន រោងចក្រ សហគ្រាស និងបងប្អូនសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ:បំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទទួលបានជោគជ័យនាពេលខាងមុខ បំរើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ៕







0 Reviews:

Post a Comment