ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, August 9, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគពីសប្បុរជន

អ្នកទស្សនា: Views

 


នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយ ថវិកា សម្ភារៈ ដែលជាការចូលរួមឧបត្ថម្ភរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ចំនួន៥០,០០០,០០០រៀល និង ត្រីខ ៥០០កេស សម្រាប់ខេត្តប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត តាមរយៈក្រុមការងាររបស់អ្នកឧកញ៉ា។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត អំណោយថវិកាទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

0 Reviews:

Post a Comment