ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Sunday, August 15, 2021

ឯកឧត្ដម ឈឿន មុនី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ចុះសំណេះ សំណាលនិងសួរសុខទុកដល់យុវជនគណបក្សក្នុងស្រុកឆែបនិងស្រុកជ័យសែន

អ្នកទស្សនា: Views


ព្រះវិហរ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឈឿន មុនី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខយុវជនគណ បក្សក្នុងស្រុកចំនួន២ គឺពេលព្រឹកជួបសំណេះសំណាលជាមួយយុវជនគណបក្សក្នុងស្រុកឆែប និងពេលរសៀលអញ្ជើញជួបសំណេះសំណាលជាមួយយុវជនស្រុកជ័យសែន។ ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត និងថ្នាក់ដឹកនាំព្រមទាំងសមាជិកយុវជនគណបក្សស្រុកទាំង២ ជាច្រើនរូប។ មានប្រសាសន៍ទៅកាន់យុវជនគណបក្សទាំង២ស្រុកនាពេលនោះ ឯកឧត្តមឈឿន មុនី បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមមាស សុភា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ទាំងថ្នាក់កណ្ដាល និងថ្នាក់ខេត្តជូនដល់យុវជនគណបក្សទាំង២ ស្រុកផងដែរ។ ក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្ស ក្នុងបណ្ដាស្រុកទាំង២ ដែលកន្ល ងមកបានយកចិត្តទុកដាក់ខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងលក្ខណៈសាមគ្គីភាពដ៏រឹងមាំ និងបានធ្វើឲ្យប្រសើឡើងនូវរចនា សម្ព័ន្ធ និងអង្គការចាត់តាំងរបស់ក្រុមការងារយុវជនរបស់គណបក្ស ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្គមជាតិរបស់យើង។ ឯកឧត្តមក៏បានជំរុញបន្ថែមទៀត ទៅដល់យុវជនគណបក្សទាំងអស់ត្រូវខិតខំបន្តទៀតក្នុងការពង្រឹងរបៀបរបបការងាររបស់ក្រុមការងារយុវជនទៅតាមភារកិច្ចផ្សេងៗដែលថ្នាក់ដឹកនាំគណបក្សបានចាត់តាំង និងប្រគល់ជូនដើម្បីបុព្វហេតុគណបក្ស និងដើម្បីយកប្រៀបឈ្នះជូនគណបក្ស។ បន្ថែមពីនេះទៀត ត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា ដែលបានកំពុងរីករាលដាលនៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ។ ព្រមទាំងបានជំរុញដល់ បងប្អូន ត្រូវមានអនាម័យជាប់ជាប្រចាំ និងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការទាំង6ចំណុចរបស់រាជរដ្ឋាភិបាល 3កុំ និង3ការពារ ។ នៅក្នុងឱកាសជួបសំណេះសំណាលនិង សួរសុខទុក្ខយុវជនទាំង២ស្រុកនេះ ឯកឧត្តមក៏បាននាំយកនូវសម្ភារមួយចំនួនជូនដល់ក្រុមការងារយុវជនគណបក្សផងដែរ រួមមាន៖ ក្នុង១ស្រុកៗទទួលបាន ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ម៉ាស់១០ ប្រអប់ (ស្មើ៥០០បន្ទះ) និងអាវយុវជនចំនួន៣០អាវ ព្រមទាំងកុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនព្រីនធ័រមួយគ្រឿង និងទូរស័ព្ឌ១៤គ្រឿងសម្រាប់១៤ឃុំ ក្នុងនោះឯកឧត្ដមអភិបាលខេត្តចូលរួមឧបត្ថម្ភម៉ាស់ N95 ១០០ម៉ាស់ផងដែរ៕

ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ


0 Reviews:

Post a Comment