ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, August 11, 2021

ឯកឧត្តម ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាព ការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ- ១៩កម្រិត ស្រាល បម្រុងសម្រាប់ព្យាបាលពលករខ្មែរវិលត្រលប់ពីប្រទេសថៃ

អ្នកទស្សនា: Views

បន្ទាយមានជ័យ :ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ព ជើងគោក ជាអនុ ប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុក អនុគណៈកម្មការបច្ចេកទេស និងព្យាបាល បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ១កន្លែង ក្នុងក្រុងសិរីសោភ័ណ និង មណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក១កន្លែង នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីបម្រុង សម្រាប់ទទួលព្យាបាល និងធ្វើចត្តាឡីស័កដល់ពលករខ្មែរ ដែលកំពុង វិលត្រលប់ពីប្រទេស ថៃ មកនោះ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា មណ្ឌលព្យាបាលជំងឺ កូវីដ-១៩កម្រិតស្រាល និងមណ្ឌលធ្វើចត្តាឡីស័ក ដែលកំពុងរៀបចំទាំង២កន្លែង នៅក្រុងសិរី សោភ័ណ និងស្រុកមង្គលបូរីនេះ អាចមានលទ្ធភាពទទួលព្យាបាល និងធ្វើចត្តាឡីស័កពល ករដែលវិលត្រលប់មកពីប្រទេសថៃ បានរាប់ពាន់នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរ សើរដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិ បាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍បទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ ពិសេសលើការគ្រប់ គ្រង មើលថែទាំបងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ បានក្រើនរម្លឹកដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ ថែមទៀត លើការគ្រប់គ្រងឱ្យបានតឹងរ៉ឹងចំពោះពលករ ដែល បាននិងកំពុងវិលត្រលប់ពីប្រទេសថៃនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បំប្លែង ថ្មីដែលតា (Delta) ចូលក្នុងសហគមន៍កាន់តែច្រើននោះ ៕

  

0 Reviews:

Post a Comment