ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, August 25, 2021

ក្រុងព្រះសីហនុ មានភ្លៀងធ្លាក់​យ៉ាងខ្លាំង​ កម្ពស់​ទឹក​ភ្លៀងមានកម្រិតរហូត​ ២៤៩​មម​ គិតត្រឹមម៉ោង​២០និង០០នាទី​យប់ ធ្វើឲ្យ​តំបន់ទំនាបមួយចំនួន (អូរ១​ អូរ២​ អូរ​៣​ អូរ​៤​ និងអូរ៥) ​ទទួលរងការ​លិចលង់​

អ្នកទស្សនា: Views

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតចាប់ពីវេលាម៉ោង​១៧និង០០នាទីល្ងាច ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ រហូតមក​ដល់ពេលនេះ​ នៅក្រុងព្រះសីហនុមានភ្លៀងធ្លាក់​យ៉ាងខ្លាំង​ ។ កម្ពស់​ទឹក​ភ្លៀងមានកម្រិតរហូត​ ២៤៩​មម​ គិតត្រឹមម៉ោង​២០និង០០នាទី​យប់ ធ្វើឲ្យ​តំបន់ទំនាបមួយចំនួន (អូរ១​ អូរ២​ អូរ​៣​ អូរ​៤​ និងអូរ៥) ​ទទួលរងការ​លិចលង់​ ។ ពេលនេះភ្លៀងនៅកំពុងបន្តធ្លាក់​នៅឡើយ​ ។

តាមព័ត៌មានទទួលបានថានៅលើផ្លូវមិត្តភាព​ (ផ្លូវ​លេខ៨០០)​ អូរ៥​ ក្នុង​ភូមិ​៥​ សង្កាត់​លេខ​៤ មាន​មនុស្ស​ប្រុស​ម្នាក់​(មិនស្គាល់​អត្តសញ្ញាណ)​បានកំពុងជិះម៉ូតូកាត់ទឹក​ ក៏ត្រូវ​បានទឹកហូរធ្វើអោយដួលម៉ូតូ​។ ទាំងមនុស្សនិងម៉ូតូត្រូវបានទឹក​ហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥​បាត់ខ្លួន​។

ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ព្រះសីហនុ​ បានសហការជាមួយកម្លាំង​នៃស្នងការដ្ឋាន​នគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ​ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិច​លង់​៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

0 Reviews:

Post a Comment