ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ខីហា ឆ្នាំ២០២១ ឯឧត្តមមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែកម្ពុជា ប្រគល់ជូនលោកយាយ ព្រំកួយ ជាជនទី៩លាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
លោកយាយ ព្រំ កួយ មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
អំណោយសម្តេចតេជោ ដែលបាននាំទៅយកផ្តល់ជូន នាឱកាសនោះរួមមាន ថវិកាចំនួន ១០លានរៀល និងសម្ភារមួយចំនួនទៀត ព្រមទាំងថវិកា១លានរៀល និងសម្ភារមួយចំនួនផ្សេងទៀត របស់រដ្ឋបាលខេត្ត ហើយក៏បានចែកថវិកាដល់ក្មេងៗ និងជូនលោកតាលោកយាយនៅទីនោះផងដែរ៕
0 Reviews:
Post a Comment