(ខេត្តាកែវ)៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ កម្លាំងសណ្ដាប់ធ្នាប់ក្រុងដូនកែវ បានចុះធ្វើការណែនាំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ឲ្យធ្វើការវេចខ្ចប់ចំណីអាហារជូនភ្ញៀវ ហាមមិនឱ្យភ្ញៀចូលហូបជុំគ្នា ចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ19។ យើងចូលរួមទាំងអស់គ្នាដើម្បី ខ្លួនយើង និងក្រុមគ្រួសារយើង ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣កំុ ៣ការពាឱ្យបានជាប់ជានិច្ច៕
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
0 Reviews:
Post a Comment