នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មិនថាថ្ងៃអាទិត្យ ឬថ្ងៃច័ន្ទ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ លោក វរ:សេនីយ៍ឯក ឥន្ទ មណ្ឌល ឣធិការនគរបាលក្រុងដូនកែវ អញ្ជើញឣមដំណើរ លោក កង ឣាណាន់ ឣភិបាល នៃគណៈឣភិបាលក្រុងដូនកែវ បានចុះត្រួតពិនិត្យរឹតបន្តឹងកងកម្លាំងឣធិការដ្ឋាន និងកងកម្លាំងឣន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត នៅមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក ដែលស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោកវីរៈសេនីយ៍ឯក ឥន្ទ មណ្ឌល បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ដែលកំពុងការពារសណ្ដាប់ធ្នាប់កន្លែងធ្វើចិត្តាឡីស័កទាំងអស់ សូមបងប្អូនថែរក្សាសុខភាព និងនៅឆ្ងាយពីគ្នា តិចបំផុតឱ្យបានមួយម៉ែត្រកន្លះ (១.៥ម៉ែត) និងចូលរួមបីកុំ បីការពារ ឱ្យបានជាប់ជានិច្ច៕
0 Reviews:
Post a Comment