ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, May 29, 2021

ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ នៅភូមិអំពិល រួមសហការគ្នា ជួយឧបត្ថម្ភ ដល់កម្មករ កម្មការិនីរោងចក្រ ដែលជាប់ធ្វើចិត្តាឡីស័ក នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

អ្នកទស្សនា: Views

 ថ្ងៃសៅរ៍ ៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥  ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ២០២១ ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រមុខរាជរដ្ឋាភិបាល និងការចូលរួមសហការមិត្តជួយមិត្ត ក្នុងគ្រាលំបាក របស់បងប្អូនដែលជាប់ធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់មួយចំនួន លោកមេភូមិ និងលោកអាចារ្យ រួមសហការជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ នៅក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ 

បានចូលរួមសហការគ្នាជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ដល់បងប្អូនកម្មករ កម្មការិនី និងតំបន់បិទខ្ទប់មួយចំនួន នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់  ខេត្តតាកែវ។ 

ដើម្បីជួយសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងជាប់ធ្វើចិត្តាឡីស័ក ហើយក៏កំពុងជួបការខ្វះខាតស្បៀង នេះគឺជាទឹកចិត្តនៃកម្លាំងសាមគ្គីមួយដ៏រឹងមាំរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលចេះជួយគ្នាក្នុងគ្រាមានទុក្ខលំបាក។

 (msktvonline) សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពរដ្ឋទាំងអស់ ដែលបានជួយសហការឧបត្ថម្ភ គ្រឿងឧបភោគ និងបរិភោគ ព្រមទាំងថវិកា ជួយដល់បងប្អូនកម្មករ កម្មការិនី និងតំបន់បិទខ្ទប់មួយចំនួន ដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សូមជួបតែសុភមង្គល សុខភាពល្អ សំណាងល្អ គ្រប់ពេលវេលា៕







0 Reviews:

Post a Comment