
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាលមានប្រសាសសន៍ថា បច្ចប្បន្ននៅមណ្ឌល បឋមសិក្សា កុយតិប ឃុំបែកចាន ស្រុកអង្គស្នួល មានកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័ក និង សម្រាកព្យាបាលជំងឺកូវីដ-១៩ បឋមរាប់រយនាក់នៅទីនោះ ហើយពេលនេះក្រុមគ្រូពេទ្យ កំពុង តែយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ តាមរយៈឧបករណ៍ រ៉ាភីដ តេស្ត (Rapid Test) លើពូកគាត់ចំនួន ១៤៩នាក់ជាលើកទី២ និង លើកទី៣ ដើម្បីឃ្លាំមើលអាការៈជំងឺ របស់ពួកគាត់ និង ការយកសំណាករបស់កម្មករមកពីរោចក្រ ស៊ីភី (CP) លើកទី១ ចំនួន០៩នាក់បន្ថែមទៀត ។

គួរបញ្ជាក់ថា លទ្ធផលធ្វើតេស្ត កម្មករកម្មការិនីដែលមកពីរោចក្រ ស៊ីភី (CP) ទទួលបានលទ្ធផលវិជ្ជមាន ០២នាក់ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌល សាលាបឋមសិក្សា កុយតិប តែម្ដង ។ រី ឯកម្មករកម្មការិនីផ្សេងទៀតលទ្ធផលធ្វើតេស្ត អវិជ្ជ មាន៕

( ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)
0 Reviews:
Post a Comment