(កណ្ដាល) : ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះរៀបចំនូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅស្រុកអង្គស្នួល។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៤៥ តោន មី ៣០០០ កេសតូច ទឹកស៊ីអ៊ីវ ៣០០០ យួរ និងត្រីខ ៣០០០ កេស ប្រគល់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងស្រុកអង្គស្នួល។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUE2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8f256b1e650c301a2cf62ae1fe4e3222fa2ea46a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/2B5B7C52-892A-4F0C-9F4F-375443A.jpeg)
មានប្រសាសន៍ឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលកំពុងស្ថិតនៅតំបន់ក្រហម ដែលតម្រូវឱ្យអាជ្ញាធរស្រុក ខេត្ត ធ្វើការឧបត្ថម្ភនូវស្បៀងអាហារជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់របស់ពួកគាត់ផងដែរ ធ្វើយ៉ាងណាមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ស្បៀងអាហារនោះឡើយ។
សូមបញ្ជាក់ផងដែរថា ស្រុកអង្គស្នួលគឺជាស្រុកមួយដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល បានសម្រេចកំណត់នៅតំបន់ក្រហម ចំនួន ៤ភូមិ តំបន់លឿងទុំចំនួន ៣ភូមិ ស្ថិតនៅឃុំបែកចាន និងតំបន់លឿងចំនួន ១ភូមិ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBODQ2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d16a6d18617a7562006aadb4e0ba562e090f02cf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4E12D0D9-9963-4E72-9CE4-DF5C953.jpeg)
គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ទូទាំងស្រុកអង្គស្នួលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៣៥៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៦នាក់ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កចំនួន ២៦៦នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៤,៧៦១នាក់៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUU2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--20eba278c1a1a36fb90264547aa89838a3c9d645/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/DCFB031E-E21F-4B08-827D-04E72A5.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBODg2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5d7425095fc1d6956b1d9f467ab41aea3de919b4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6C72FD6E-5ED2-4AFA-BBFA-5B9BC62.jpeg)
ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
0 Reviews:
Post a Comment