(ខេត្តតាកែវ)៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋធ្វើសត្តឃាត ចំនួនប្រាំតូប (៥តូប) មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ ៣ ខាងជើងផ្សារអង្គតាសោម ស្ថិតនៅក្នុង ភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។កំពុងរងការប៉ះពាល់ ដោយសារក្រុមឈ្មួញបាននាំយកសាច់គោ មកពីបរទេសដាក់លក់ចល័តយ៉ាងអាណាធិបតេយ្យដែលធ្វើឲ្យរងការប៉ះពាល់ដល់ចំណូលរបស់បងប្អូនអាជីវករសត្តឃាតដែលមានទីតាំងច្បាស់លាស់ បង់អាជីវកម្មជូនរដ្ឋត្រឹមត្រូវស្របច្បាប់។
អាជីវករមួយរូបបានប្រាប់ អង្គភាពសារព័ត៌មាន យើងថា៖ ក្នុងមួយឆ្នាំគាត់បង់ជូនឲ្យទៅ ឥ
១~ ក្រុមហ៊ុន ហោ ហៀង (ដេញថ្លៃ) ចំនួន ២០០០០០០រៀល ក្នុងមួយឆ្នាំ
២~ ពេទ្យសត្វប្រចាំខែ ក្នុងមួយខែ ចំនួន៥០០០០រៀល
៣~ ទីតាំងសត្តឃាតចំនួន១៥០០០០រៀល ក្នុងមួយឆ្នាំ
# សរុបតម្លៃបង់អាជីវកម្មក្នុងមួយតូប (១តូប) ប្រចាំឆ្នាំអស់ ចំនួន ២៧៥០០០០រៀល
អង្គភាពសារពត៍មាន (msktvonline) បានធ្វើការទំនាក់ទំនងទៅ លោកថៃ លី ប្រធាន បសុព្យាបាលខេត្តតាកែវ សុំការបំភ្លឺរឿងនេះ លោកបាននិយាយថា៖ សាច់គោនាំចូលមកពីបរទេស គេមានអាជ្ញាប័ណ្ណដាក់លក់កន្លែងណាក៏បានដែរ។
បើអញ្ចឹងអាជីវករដែលមានទីតាំងពិតប្រាកដ ហើយបង់អាជ្ញាប័ណ្ណ ជូនរដ្ឋមួយឆ្នាំៗអស់រាប់លានរៀល។ តើគាត់មានអ្វីត្រូវទីពឹងទៀត ? បើសាច់គោក្នុងស្រុកមានតម្លៃខ្ពស់ ហើយសាច់គោនាំចូលពីបរទេសមានតម្លៃទាបបែបនេះ ? សូមអាជ្ញាធរក្នុងដែនសមត្ថកិច្ច ដែលពាក់ព័ន្ធមេត្តាជួយរៀបចំដោះស្រាយជូនពួកគាត់ផង។
កត្តាទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេស អសមត្ថភាពក្នុងការចិញ្ចឹមសត្វក្នុងស្រុក៕ (msktvonline) /071 803 46 46. រង់ចាំទទួលការរិះគន់គ្រប់ពេល
0 Reviews:
Post a Comment