ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, May 4, 2021

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ប្រពៃគិរី ស្រុកជលគិរី

អ្នកទស្សនា: Views

 


ខេត្តកំពង់ឆ្នាំង:កាលពីថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខនិងបាននាំយកអំណោយទៅឧបត្ថម្ភមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ប្រពៃគិរី ក្នុងស្រុកជលគិរី ដោយមានការចូលរួមពីលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរីផង។ ឆ្លៀតក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។ អំណោយ ដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័ក វិទ្យាល័យប្រពៃគិរី រួមមាន ៖ ទឹកបរិសុទ្ធវីតាល់ ២៥កេស , ទឹកផ្លែឈើ៧កេស , មី ៣កេស , ពងទា ៤០០គ្រាប់, អង្ករ១តោន, ត្រីខ ៥០០កំប៉ុង និង២យួរ, ទឹកស៊ីអ៊ីវ ១២០ដប, ម៉ាស់ជាង១០ប្រអប់, ធុងលាងសម្អាតដៃ ៥, សាប៊ូ ២០ដុំ, ទឹកសុទ្ធ ១១០យួរ , អាល់កុល ៤លីត្រ ៕

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ស្រុកជលគិរី៖


0 Reviews:

Post a Comment