ការងារជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ រួមមាន ការរៀបចំការដ្ឋានថ្មីនៅថ្នាក់ទី២ ការចុះលេខសម្គាល់ និងធ្វើបញ្ជីសារពើភណ្ឌឱ្យថ្មនីមួយៗ ទៅតាមស្រទាប់នីមួយៗ ការរុះរើថ្មធ្នាក់ដៃទាំងសងខាង និងកាំជណ្ដើរ ការសម្រង់ប្លង់រួមនៅថ្នាក់ទី២ ទាំងធ្នាក់ដៃខាងកើត ខាងលិច និងកាំជណ្ដើរ ការពិសោធន៍គ្រឹះដោយប្រើប្រាស់ឧបករណ៍ DCPT (Dynamic Cone Penetration Test) មុនពេលជួសជុល ដើម្បីលទ្ធភាពទ្រទ្រង់របស់គ្រឹះជណ្ដើរ ការព្យាបាលថ្មប្រេះធ្នាក់ដៃខាងកើតបានចំនួន ៣ដុំ ធ្នាក់ដៃខាងលិចបានចំនួន ៤ដុំ និងថ្មកាំជណ្ដើរបានចំនួន ១ដុំ ដោយស្វានតដាក់ស្នូលជាមួយកាវញី-ឈ្មោល ដើម្បីរក្សាគុណភាពថ្មឱ្យមានភាពរឹងមាំ បានប្រសើរឡើងវិញ។
ការរៀបចំថ្មធ្នាក់ដៃខាងកើតចូលទីតាំងដើមវិញ និងបង្ហាប់គ្រឹះ ការពិសោធន៍គ្រឹះនៅធ្នាក់ដៃខាងកើតក្រោយពេលជួសជុល ដោយប្រើប្រាស់ DCPT (Dynamic Cone Penetration Test) នៅធ្នាក់ដៃ ក្រោយពេលជួសជុល មកប្រៀបធៀបគ្នា ដើម្បីឱ្យដឹងពីកម្រិតភាពរឹងមាំក្រោយពីបង្ហាប់គ្រឹះរួច។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកិច្ចប្រជុំបច្ចេកទេសជាមួយ Ad hoc Experts ICC-Preah Vihear ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងសាស្ត្រាចារ្យ Azedine Bechaouch លេខាអចិន្ត្រៃយ៍គណៈកម្មការ ICC-Preah Vihear និងមានការចូលរួមពីអ្នកជំនាញការអន្តរជាតិ អាដហុក ចំនួន៤រូប ព្រមទាំងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញតាមនាយកដ្ឋា ននីមួយៗ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ លើការអនុវត្តកម្មវិធីអភិរក្សប្រាសាទ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ។ ក្នុងនោះក៏មានជួសជុលកាំជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នៅថ្នាក់ទី២ផងដែរ៕
(ប្រភពៈអាជ្ញាធរព្រះវិហារ)
0 Reviews:
Post a Comment