ភ្នំពេញ៖ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពក្នុងការនាំចេញអង្ករគួរឱ្យកត់សម្គាល់ ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកកំពុង ប្រឈមនូវការរីករាលជំងឺកូវីដ-១៩ ក៏ដោយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតជូនរួមជាតិ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានមានប្រសាសន៍ថា ដោយសារអាកាសធាតុមានលក្ខណៈអំណោយ ផលល្អ សម្រាប់ការបង្កបង្កើនផលដំណាំស្រូវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំងឆ្នាំ២០២០ សម្រេចបានប្រមាណជាង១០លានតោន គឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលតាមការប៉ាន់ ស្មាន យើងមានម្ដេចក៏យើងសអញ្ចឹងអូនឯងនៅតែឯងដឹងថាគេនឹងខូចអភិរក្សស្រូវជិត៦លានតោន គិតជាអង្ករស្មើនឹងជាង៣លានតោន សម្រាប់បម្រើឱ្យការនាំចេញ ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេស បានជាង៦៩ម៉ឺនតោន ទៅកាន់ទិសដៅ ៦០ប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ បរិមាណ នៃការនាំចេញអង្ករ បានចំនួន ១៥៣,៦៨៨តោន មានការថយចុះចំនួន ៧៧,២៦០តោន ស្មើនឹង ដក៣៣,៤៥ភាគរយ តិចជាងបរិមាណនាំចេញ ក្នុងរយៈពេល៣ខែឆ្នាំ២០២០ មានចំនួន ២៣០,៩៤៨តោន ។ ជាមួយគ្នានោះការនាំចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥,៣៧០តោន , ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦,០៦៦តោន ,ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០,៧៩៦តោន, ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩,០៥២តោន, ប្រទេសហូឡង់ឈរលំដាប់ទី៥ មានចំនួន ៤,៤៦៧តោន, ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣,០៣៤តោន, ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២,៩៩៧តោន, ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២,៦៩០តោន, ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២,២២៥តោន, និងប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន ២,០៨៧តោន ហើយក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន៥១ក្រុមហ៊ុន៕
0 Reviews:
Post a Comment