ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 23, 2021

ឯកឧត្តម អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរនិងគណៈប្រតិភូ ចុះសួរសុខទុក្ខ កងកម្លាំងតាមគោលដៅទាំងបួន

អ្នកទស្សនា: Views



(តាកែវ)៖ ថ្ងៃ សុក្រ 12 កើត ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ២៥៦៤ ត្រូវនឹងថ្ងៃ ២៣ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្ត តាកែវ និង គណៈប្រតិភូ បានចុះត្រួតពិនិត្យគោលដៅហាមឃាត់ប្រជាពលរដ្ឋមិនអោយធ្វើការឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចស្ពានស្លាគូ ស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់  និង បានឧបត្ថម្ភ ទឹកសុទ្ធចំនួន ២៨ កេស ទឹកភេសជ្ជៈចំនួន ២០ កេស ម៉ាសចំនួន ៥០ ប្រអប់ មីចំនួន ២០ កេស និង ថវិកាចំនួន ២,០០០,០០០៛ ជូនដល់កម្លាំងដែលប្រចាំការនៅលើដងផ្លូវដែលមាន ០៤ គោលដៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ។

 ឯកឧត្តមមានប្រសាសន៍ថា៖សូមឱ្យបងប្អូន ដែលឈរជើងតាមគោលដៅប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត  នូវគោលការណ៍របស់ក្រសួងសុខាភិបាលគឺ៖ (បីកុំ បីការពារ) ដើម្បីជៀសផុតពីជំងឺកូវីត19 ទាំងអស់គ្នា៕





0 Reviews:

Post a Comment