ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, April 22, 2021

អភិបាលខេត្តព្រះសីហនុ ផ្អាកការលក់ដូរបណ្ដោះអាសន្នក្នុងផ្សារពាណិជ្ជកម្ម រយៈពេល១៤ថ្ងៃ

អ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរ នៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឲ្យអាជីវករលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្មទាំងអស់ ត្រូវទៅយកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩។

ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល នឹងបន្ដចុះយកវត្ថុសំណាក់ពីអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីវិភាគរកមេរោគកូវីដ១៩ ដូចនេះសូមអាជីវករ និងអ្នកពាក់ព័ន្ធទៅចុះឈ្មោះជាមួយក្រុមការងារដែលកំពុងដំណើរការស្រង់ឈ្មោះ។ ក្នុងករណីខកខានមិនបានផ្ដល់វត្ថុសំណាក ត្រូវតែទៅផ្ដល់នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធត្រូវតែធ្វើចត្ដាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្រោយពេលផ្ដល់វត្ថុសំណាករួច និងរង់ចាំរហូតដល់ទទួលបានលទ្ធផលបញ្ជាក់ អវិជ្ជមានលើកទី២ ពីមន្ទីរសុខាភិបាលខេត្តទើបបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអាចបន្ដការលក់ដូរបាន៕


0 Reviews:

Post a Comment