(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។
ព័ត៌មានថ្មីប្រចាំថ្ងៃ
Thursday, June 26, 2025
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» នាថ្ងៃទី១-២ ខែកក្កដា
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី «សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
បន្ថែមលើភាគី ដែលបានទទួលការអញ្ជើញផ្ទាល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមផ្ដល់ឱកាស ភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។
ដើម្បីស្នើសុំចូលរួម សូមបំពេញព័ត៌មានចាំបាច់និងភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណឱ្យបានត្រឹមត្រូវតាមរយៈ https://go.gov.kh/mptc/3chn31 ឱ្យបានមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទី ហើយក្រុមការងារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពិនិត្យសំណើរួចឆ្លើយតបវិញតាមករណីនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣៕
Wednesday, June 25, 2025
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបន្តគាំទ្រកងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន
ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាយើងខ្ញុំបន្តគាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានីនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥បានលើកឡើងថា៖នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។
ឯកឧត្តមបានបន្តថា ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ទោះបីជាការគំរាម និងការមើលស្រាលទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងគោលការណ៍ច្បាប់អន្តរជាតិ ហើយបញ្ចៀសឱ្យបាននូវការរីករាលដាលបញ្ហាទៅជាជម្លោះរវាងជាតិសាសន៍ ដែលកម្ពុជាពិតជាមិនចង់បាន។
ឯកឧត្តមថាបានលើកឡើងថាជារួម ក្នុងកាលៈទេសៈនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងត្រូវគិតរួមគ្នាថា៖ ទី១. តើខាងណាជាអ្នកបង្កបញ្ហាតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥? ទី២. សកម្មភាពគំរាមកំហែងជាក់ស្ដែង ទាំងសកម្មភាពយោធា ទាំងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និងវិធីសាស្ត្រផ្សេងៗទៀត តើខាងណាជាអ្នកបង្ហាញសកម្មភាពបង្កហេតុ និងមិនចង់ដោះស្រាយបញ្ហា? ភាគីណាចង់ចិញ្ចឹមបញ្ហា និងមិនមានឆន្ទៈដោះស្រាយបញ្ហាឱ្យស្ថានភាពវិលត្រឡប់ទៅធម្មតា ដូចជាការបើកច្រកព្រំដែន ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ជីវភាពរបស់ពួកគាត់? ខ្ញុំជឿជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងសងខាងគឺ សន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដូចស្ថានភាពមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ទោះបីក្នុងស្ថានការណ៍បែបណា និងទោះក្នុងតម្លៃណាក៏ដោយ ខ្ញុំពិតជាមោទនភាពចំពោះទឹកចិត្តបងប្អូនប្រជាជនកម្ពុជា ដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់ជំនឿនិងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់យើង។
ឯឧត្តមបានបញ្ជាក់ថា៖” ជាថ្មីម្តងទៀត យើងខ្ញុំគាំទ្រជំហរកម្ពុជាដែលនៅតែព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជន ទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏គាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន”៕
.j.jpg)
.j.jpg)
.j.jpg)
Monday, June 23, 2025
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
ពីលើទឹកដីអតីតរាជធានីអង្គរដ៏ល្បាញល្បីនាព្រឹកថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។
Sunday, June 22, 2025
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%
នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់នេះ គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕
អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ព កំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តរមានជ័យ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងទ័ពសមរភូមិមុខ តំបន់ទិសខេត្តឧត្តរមានជ័យ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ពិធីនេះបានរៀបចំធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។
នាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។
ជាមួយគ្នានោះលោក វ៉ី សំណាង បានអំពាវនាវ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ត្រូវរួមសាមគ្គីគ្នាជានិច្ច និងកុំជឿរតាមការញ៉ុះញ៉ុងរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យសោះ ពោលទោះស្ថិតក្នុងតម្លៃណាក៏ដោយត្រូវបន្តប្ដេជ្ញាការពារ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិនៅទូទាំងប្រទេស។
សូមបញ្ជាក់ដែរថា សម្ភារនិងគ្រឿងឧបភោគ បរិភោគ ដែលអភិបាលខេត្តតាកែវនាំយកជូនបងប្អូនកងទ័ពមាន៖ អង្ករចំនួន ១០តោន ត្រីខ ៥ កេសទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ ៥០ យួរ ទឹកបរិសុទ្ធ ៥០ កេស នំវីតាមីន ៥ កេស មីសួរ ៥០០ កេសតូច រួមនិងបន្លែគ្រប់មុខ និងថវិកាសរុបចំនួន ៣០លានរៀល៕