ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, August 7, 2024

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំក្រុមការងារក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

អ្នកទស្សនា: Views

សាលាភូមិន្ទរដ្ឋបាល៖ ព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំក្រុមការងារក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ជាមួយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួន ៥១រូប នៅសាលប្រជុំតេជោសន្តិភាព សាលាភូមិន្ទរដ្ឋបាល។

 

0 Reviews:

Post a Comment