ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, August 20, 2024

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំត្រៀមឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨

អ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់លើយានយន្ត និង លក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាន ប្បញ្ញត្តិអង្គការសហប្រជាជាតិ ដើម្បីត្រៀមឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ៕

0 Reviews:

Post a Comment