ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, January 19, 2022

ក្រុមសមាជិកព្រឹទ្ធសភា រំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ

អ្នកទស្សនា: Views
កំពង់ចាម៖ ក្រុមសមាជិកព្រឹទ្ធសភា បានរំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងយកចិត្តទុកដាក់បន្ថែមលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ 

 ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ឆ្នាំ២០២២នេះ ជាឆ្នាំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ហេតុនេះសូមសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតែក្តាប់ឱ្យជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ដែលថ្នាក់លើបានដាក់ចុះ និងតាមដានអនុវត្តឱ្យបានល្អ តាមប្រតិទិននៃការបោះឆ្នោតដែល

គ.ជ.ប បានដាក់ចុះ។ ចំពោះបញ្ហាប្រឈមការលំបាកខ្វះខាត ដែលមូលដ្ឋានបានជួបប្រទះត្រូវរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស និងតម្លាភាព។ បញ្ហាណាដែលហួសពីសមត្ថកិច្ចឃុំ សង្កាត់ដោះស្រាយ ត្រូវសុំយោបល់ថ្នាក់លើដើម្បីដោះស្រាយ។ ជាមួយគ្នានេះ លោកជំទាវ មាន សំអាន បានក្រើនរំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ត្រូវតែបន្តជំរុញអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ និងព្យាបាលដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធបានដាក់ចុះ៕


0 Reviews:

Post a Comment