ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, January 6, 2022

អភិបាលរងខេត្តព្រះសីហនុ ដឹកនាំប្រជុំត្រៀមលក្ខណៈជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក្នុងពិធីដាំដើមឈើ

អ្នកទស្សនា: Views

  


 ព្រះសីហនុ ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំមួយដែលមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ២០២២ ( ATF) ក្នុងពិធីដាំកូនឈើ និងចុះពិនិត្យទីតាំងដាំនៅជិតសិលាបណ្តាសារ ដើមឈើចាំស្នេហ៍ ជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ។

លោក គង់ វិតាណ: អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈទុកជាមុន ជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចូលរួមក្នុងពិធីដាំដើមឈើជានិមិត្តរូប។ មន្ទីរជំនាញត្រូវកំណត់ទីតាំងមានដូចជា ការជីករណ្តៅដាំតាមលក្ខណៈបច្ចេកទេស មានធុងស្រោចទឹក ប៉ែល ស្រោមដៃជាដើម ។

លោកអភិបាលរងខេត្ត បានបន្តថា ខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះជាកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) រយៈពេល ១០ឆ្នាំម្តង ដែលកិច្ចប្រជុំលើកទី១ និងលើកទី២ វេទិកាទេសចរណ៍អាស៊ាន ធ្វើនៅរាជធានីភ្នំពញ ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា

0 Reviews:

Post a Comment