ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, November 1, 2021

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ

អ្នកទស្សនា: Views

 

ព្រះសីហនុ : ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១–ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍរីកចម្រើនខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែតុលាឆ្នាំ២០២១។

ក្នុងនោះបានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះ សីហនុ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ រួចបន្តពិនិត្យបន្ទប់ទឹកសាធារណៈ(បន្ទឹកទឹកលេខ៤) និងទេសភាពនៅតាមបណ្តោយឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាលរហូតដល់ដើមឈើចាំស្នេហ៍ព្រមទាំងបន្តដំណើរពិនិត្យផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុរយៈពេលពីរឆ្នាំចុងក្រោយនេះដែលមានហេដ្ឋារចនា សម្ព័ន្ធដ៏សំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរ ជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើម ដែលជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពបរិស្ថានខេត្តព្រះសីហនុ កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង៕ 

0 Reviews:

Post a Comment