កណ្តាល: ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេ ខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលដំណើរការ នៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអនុវត្តន៍បានយ៉ាងរលូន ។
លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងល្អ ជាមួយក្រុមគ្រូពេទ្យ ដោយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ តម្រង់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងល្អផងដែរ ។
គួរបញ្ជាក់ថា សម្រាប់ទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចមកចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ មាន៤ទីតាំង គឺតាំងទី១- វត្តភូមិថ្មី, ទី២-វត្តអង្គសម្ពលី, ទី៣-សាលារៀនចិនឆេង ម៉េង, និងទី៤-វត្តឱង្គារ ៕
(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)សម្រួលផ្សាយ៖ANF
0 Reviews:
Post a Comment